សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនថវិកាចំនួន ១០,០០០ ដុល្លារ ជូនភរិយាវរសេនីយ៍ឯក ភឿក ជីវ័ន្ត ដែលពលីជីវិត ក្នុងបេសកកម្មថែរក្សាសន្តិភាព នៅសាធារណរដ្ឋម៉ាលី

ភ្នំពេញ៖ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បាននាំសារលិខិតរំលែកមរណទុក្ខ និងថវិកាចំនួន ១០,០០០ដុល្លារ ជូនដល់លោកស្រី វង្ស ស្រីទូច ភរិយាវរសេនីយ៍ឯក ភឿក ជីវ័ន្ត មេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលពលីដោយជំងឺផ្លូវដង្ហើម នៅតំបន់បេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។

អត្ថបទដែលជាប់ទាក់ទង
Open

Close