ខេត្តតាកែ៖ ជនសង្ស័យ ជាមុខសញ្ញាជួញដូរថ្នាំញៀន យ៉ាងសកម្ម ប្រចាំនៅស្រុកសំរោង ចំនួន០២នាក់ ត្រូវបានកំលាំង កងរាជអាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួន រួមនឹងថ្នាំញៀនមួយចំនួន។ក្នុងប្រតិបត្តិការចុះបង្រ្កាប មុខសញ្ញាជួញដូរថ្នាំញៀននេះដែរ បានធ្វើឡើងកាលពី វេលាម៉ោង ១៦:២០នាទីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការ សម្របសម្រួលនីតិវិធីដោយឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្នុងនោះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធីមេបញ្ជាការរងអាវុធហត្ថខេត្ត បាន ចុះបង្រ្កាបករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនជាក់ស្តែងមួយកន្លែង ដែលស្ថិត នៅចំណុចរោងទុកចោលខាងក្រោយផ្ទះមួយ នៅក្នុង ភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នាក់៖
១-ឈ្មោះ ផាត់ សុផល ហៅផល ភេទប្រុសអាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ(ជួញដូរ និងប្រើប្រាស់) រស់នៅភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។
២-ឈ្មោះ ណុប ពេជ្រ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ(ផ្តល់ទីតាំងជួញដូរ និងប្រើប្រាស់)។រស់នៅភូមិ-ឃុំកើតហេតុខាងលើ។វត្ថុតាងដកហូតបានរួមមាន ៖
ម្សៅក្រាមពណ៌សថ្លាចំនួន ០៤ កញ្ចប់(ធំ០២ តូច០២ ) ទម្ងន់ : ៦៨,៤៣ក្រាម (ថ្លឹងទាំងសំបកថង់)។
សម្ភារៈជក់ថ្នាំញៀនមួយចំនួន។ទូរស័ព្ទដៃ០១គ្រឿង (អិនចុចពិល)។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងវត្ថុតាង ត្រូវ បានឃាត់ខ្លួនទុក នៅទីបញ្ជាការអាវុធហត្ថខេត្ត ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ដោយ ៖ តាំង សុខន