សិស្សសាលា ក្អួតចង្អោរជាច្រើននាក់ មន្រ្តីជំនាញ ក.ប.ប. ចុះទៅត្រួតពិនិត្យទំនិញភ្លាមៗ

ភ្នំពេញ៖ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងមន្រ្តីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅត្រួតពិនិត្យទំនិញដែលជាអាហារចំណីរលក់សម្រាប់សិស្សានុសិស្សនៅក្នុងសាលារៀនបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ការចុះត្រួតពិនិត្យនេះគឺដោយសារកាលពីថ្ងៃទី២៤ មានករណីសិស្សចំនួន ១៣នាក់មានអាការៈថប់ដង្ហើម និងក្អួតចង្អោរបន្តបន្ទាប់គ្នាក្រោយពេលញាំអាហារក្នុងសាលារៀន។

តាមការត្រួតពិនិត្យរបស់មន្រ្តីជំនាញគឺពុំបានរកឃើញទំនិញខូចគុណភាព ឬមានសារធាតុគីមីឡើយ ដោយឡែកមន្រ្តីជំនាញបានរកឃើញភេសជ្ជៈដែលមិនមានអនុលោមភាពតាមបទបញ្ជារបស់ក្រសួងអប់រំដែលបានលក់ក្នុងសាលារៀន។ និងបានធ្វើការដកហូតភ្លាមៗផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close