ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សាលាខណ្ឌពោធិ៍សែនជ័យ សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ឱ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ក្នុងសំណុំរឿងជាប់ចោទពី បទសន្ទិដ្ឋិភាពជាមួយបរទេស ឬ បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាបទល្មើសក្បត់ជាតិដ៏ធ្ងន់ធ្ងរ តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ក្នុងនាម ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ឱ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ក្នុងសំណុំរឿងជាប់ចោទពី បទសន្ទិដ្ឋិភាពជាមួយបរទេស ឬ បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាបទល្មើសក្បត់ជាតិដ៏ធ្ងន់ធ្ងរ តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។