សហគមន៍ព្រៃឈើភ្នំប្រជុំមិត្ត នៅស្រុកថាឡាបរិវ៉ាត់ ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ រៀបចំការពារ ព្រៃនិងសត្វព្រៃដែលសេសសល់នេះកំឲ្យបាត់បង់ទៀត

ខេត្តសឹ្ទងត្រែង៖ សហគមន៍ព្រៃឈើភ្នំប្រជុំមិត្ត ដែលមានទំហំផ្ទៃដី សរុបចំនួន ៣.២៥៣ ហិកតា ស្ថិតនៅក្នុងភូមិសំអាង ឃុំសំ អាង ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង ត្រូវបានអាជ្ញាធរពាក់ព័ន្ធរៀចំផែនការនិងថែរក្សាអភិរក្សសត្វព្រៃគ្រប់ប្រភេទដែលនៅសេ សសល់ទាំងនោះ កំឲ្យបាត់បង់តទៅទៀត ។

លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាប រិវ៉ាត់ ខេត្តសឹ្ទងត្រែង បានប្រាប់ឱ្យដឹង នៅរសៀលថ្ងៃទី០៣ ខែមិនានេះឲ្យដឹងថា សហគមន៍ព្រៃឈើភ្នំ ប្រជុំមិត្តត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ក្រោមការសម្របសម្រួលពីអង្គការ RECOFTC និងខណ្ឌរដ្ឋបាលងព្រៃឈើស្ទឹងត្រែង និងក្រោមការឧបត្ថម្ភគាំទ្រមូលនិធិពីភ្នាក់ងារអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក (USAID) និងសហភាពអ៊ឺរ៉ុប (EU) ដែលមានសមាជិកចូលរួមសរុបចំនួន១២៦១នាក់ ស្រី ៦០០នាក់ ស្មើនឹង ២៩៨ គ្រួសារ។

លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត ខេត្តសឹ្ទងត្រែង បានបញ្ជាក់ទៀតថា សហគមន៍ព្រៃឈើភ្នំប្រជុំមិត្តខាង លើនោះ មានការសម្របសម្រួលដោយ លោក ទុំ នីរ៉ូ ប្រធា នមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ហើយនិងលោក អ៊ន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដែលបានយក ចិត្តទុកដាក់ក្នុងការផ្តល់ជាគំនិតជាមតិយលបល់ផងដែរ។
លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាប រិវ៉ាត់ ខេត្តសឹ្ទងត្រែង បានទទូចសំណូមពរដល់អាជ្ញាធរតសមមូ លដ្ឋាននិងកងកម្លាំងប្រដាប់អាវុធព្រមទាំងប្រេជាពលរដ្ឋនៅខេត្តស្ទឹងត្រែង។ ពោលគឺ មានមួយចំនួនដែលចូលចិត្តបរបាញ់ដាក់ អន្ទាក់សត្វព្រៃ ជាពិសេសអ្នកទទួលទិញសាច់សត្វព្រៃលក់នៅផ្សារសាមគ្គីខេត្តសឹ្ទងត្រែង ត្រូវចូលរួមថែរក្សាព្រៃឈើនិងសត្វ ព្រៃទាំងអស់គ្នា, បើគ្មានអ្នកទទួលទិញ ពួកបរបាញ់ដាក់អន្ទាក់តើគាត់យកទៅលក់ឲ្យអ្នកណាទៀត។

សូមបញ្ជាក់ថា ការង្កើតសហគមន៍ព្រៃឈើប្រជុំមិត្ត ដែលនៅភូមិ-ឃុំខាងលើនោះ បានទទួលការគាំទ្រពីអង្គការ RECFTC លើការរៀបចំផែនការគ្រប់គ្រងព្រៃឈើសហគមន៍និងបានទទួលមូលនិធិក្នុងរូបភាពជាគម្រោងឥណទានសហគមន៍ព្រៃឈើបានថវិកា ទុកដើម្បីអនុវត្តគម្តោងឥណទា ន ហើយ ថវិកាជាប្រាក់ដែលរកបាននោះ យកមកអនុវត្តតាមផែនការគ្រប់គ្រងព្រៃឈើក្នុងសហគមន៍ការពារព្រៃឈើនិងសត្វព្រៃឲ្យមាននិរន្តរភាព៕

ដោយ៖ អ៊ុល គឹមលៀង

អត្ថបទដែលជាប់ទាក់ទង
Open

Close