ភ្នំពេញ៖ នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ផេកផ្លូវការ របស់ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ៖ ចម្លែកណាស់ ប្រហែលជាខ្ញុំខុសគេ ក៏មិនដឹង មានការអញ្ជើញចូលរួមបិទមហាសន្និបាត ហើយចូលរួមភោជនាហារ ប៉ុន្តែ មិនមានកន្លែង។ អ្នកសម្របសម្រួលឱ្យទៅអង្គុយនៅកន្លែងភ្នំពេញ តែត្រូវបានគេដេញចេញ នេះក៏ប្រហែលជាភាពអន់ ឬ ភាពអាម៉ាស់របស់ខ្ញុំ ដែលគ្មានសមត្ថភាព ហើយគ្មានលទ្ធភាពទៅអង្គុយជាមួយអ្នកកិច្ចការទូត។