យោងតាមផេក Hotline 117 បញ្ជាក់ថា ករណី “ឃាតកម្ម” (បាញ់សម្លាញ់ប្រពន្ធខ្លួនឯង ព្រោះបណ្តាលមកពីភ្លើងប្រច័ណ្ឌ) ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ។
នៅវេលាម៉ោង ១៧:០៥ នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅផ្ទះលេខ១៦៨ ផ្លូវKSom ក្នុងបុរីពិភពថ្មី គួរស្រូវ៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕








