ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១១ និង ០៥នាទី មានករណី លួចមានស្ថានទម្ងន់ទោស (ដោយការប្រព្រឹត្តអំពើហិង្សា ឆក់យកទូរសព្ទ័ដៃ និងប្រើប្រាស់ អាវុធគ្មានការ អនុញ្ញាត) នៅចំណុចមុខក្លោងទ្វារ វត្តក្រាំងធ្នង់ ផ្លូវ១៩៦២ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងនោះ សមត្ថកិច្ច ឃាត់ជនសង្ស័យចំនួន ២នាក់
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីនៃច្បាប់។