ខេត្តសៀមរាប៖ នៅថ្ងៃទី២ មីនា ២០២៣ ស្នងការនគរបាលខេត្តសៀមរាប មានកិត្តិយស សូមគោរពជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅ លើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) និងសាធារណជន មេត្តាជ្រាបថា កន្លងទៅថ្មីៗនេះមានគណនី ហ្វេសប៊ុក របស់ឈ្មោះ Neang kunthea បានសរសេរ លើគណនីរបស់ខ្លួន ដែលមានខ្លឹមសារថា៖
១.បងៗ ដឹងជួយប្រាប់ផង ជិះកាត់តាមខេត្តនីមួយៗ អត់ដែលមានអញ្ចឹងទេ តែនេះជាលើកទី១ហើយដែលគាត់បានឆែកឡាន ដោយគ្មានមូលហេតុ ដេញចុះពីលើឡាន ដោយប្រើសម្តីមិនសមរម្យដាក់ខ្ញុំ។ អធ្យាស្រ័យផងបើខ្ញុំនិយាយខុសឆ្គងឆែកឡានខ្ញុំម៉ោង ១១:២០នាទីយប់ ។
២.ហ្វេសប៊ុក MD Production (នាងគន្ធា តារាចម្រៀងល្បី បានជួបរឿងហេតុយប់មិញសាហាវ ពេកហើយ ដឹងថាខ្លួនជាស្រី ឆ្ងល់ថាហេតុអីបានដេញពួកយើងចុះពីឡាន ទាំងមិនទាន់បានសួរនាំមួយម៉ាត់ទោះប្រាប់ថាខ្ញុំជាតារាចម្រៀង មកពីច្រៀង ធ្វើដូចពួកខ្ញុំចោរចឹង និងមានឡាយវីដេអូផង) ។