នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ៖ បច្ចុប្បន្នភាព ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ករណី ឆ្លងជំងឺគ្រុនផ្តាសាយបក្សី (A/H5N1) ចំនួន ពីរ ករណី ត្រូវបានរកឃេីញនៅក្នុងប្រទេសកម្ពុជា ។ គ្មានករណីបន្ថែមទៀតត្រូវបានរកឃើញទេ ។
ករណីទី២ ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ និងជាសះស្បេីយ ចេញពីមន្ទីរពេទ្យនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីលទ្ធផលអវិជ្ជមាន ទីបី របស់គាត់ ។
រហូតមកដល់ពេលនេះ មិនទាន់រកឃេីញភស្តុតាង នៃការឆ្លងពីមនុស្សទៅមនុស្សទេ ។ ផ្អែកលើការស៊ើបអង្កេត ករណីទាំងពីរមានការប៉ះពាល់ជាមួយសត្វបក្សីឈឺ និងងាប់ដូចគ្នា ហើយរោគសញ្ញារបស់ពួកគេបានចាប់ផ្តើមនៅថ្ងៃតែមួយ ។
ការវិភាគតាម Genome Sequencing និង phylogenetic ពីករណីទាំងពីរបានបង្ហាញថា មេរោគនេះគឺ clade 2.3.2.1c ស្រដៀងទៅនឹងមេរោគដែលកំពុងចរាចរនៅក្នុងបក្សីក្នុងស្រុក និងបក្សីព្រៃក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៣ មក ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥