បេះដូងមនុស្សធម៌ របស់ ស្នងការខេត្តកំពត

ខេត្តកំពត៖ ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃព្រហស្បតិ៍១១កើតខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង ១៤ និង៣០ នាទី កម្លាំងការិយាល័យពន្លត់អគ្គីភ័យ បានចុះជួយពន្លត់ អគ្គីភ័យ ផ្ទះប្រជាពលរដ្ឋ ឈ្មោះ ហើយ តារា ភេទប្រុស អាយុ ៥១ ឆ្នាំ ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។

មូលហេតុ បណ្តាលមកពីទុសេខ្សែភ្លើង ឆេះផ្ទះអស់ទាំងស្រុង និងមិនបណ្តាលឲ្យមានរបួសដល់មនុស្សឡើយ។

ដោយក្តីអាណិតអាសូរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ បានចាត់ឲ្យក្រុមការងារនាំយកនៅគ្រឿងឧបភោគបរិភោគរួមមាន៖

– ថវិកាចំនួន ៤០០.០០០ រៀល
– អង្ករ ១បាវ ទម្ងន់ ៥០ គីឡូក្រាម
– ទឹកបរិសុទ្ធ ៥កេះ
– ទឹកសុីអុីវ ទឹកត្រី ២ យួរ

ក្នុងកិច្ចប្រតិបត្តិការនេះបាន ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣ គ្រឿង។

អត្ថបទដែលជាប់ទាក់ទង
Open

Close