ភ្នំពេញ៖ នារសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៥នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យទាំង០៥នាក់ មានឈ្មោះ ៖
១-ឈ្មោះ ស៊ន ឆក ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។
២-ឈ្មោះ សាង ហុង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ គ្រាល ពិសី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ ចិន គូ ហៅ យួន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត កម្ពុជាក្រោម ប្រទេសវៀតណាម ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៥-ឈ្មោះ រ៉ូយ សុខគា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន ៖ -ម៉ូតូ០១គ្រឿង ម៉ាក ស្មាស ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1K-8447, -កន្ត្រៃកាត់ដែក0១, ដង្កាប់ចំនួន០២, ទូណឺវីសចំនួន០១ និងដែកឆ្កឹះសោរចំនួន០២, -ម្សៅក្រាមពណ៌សថ្លាចំនួន១៥កញ្ចប់តូច (សង្ស័យជាសារធាតុញៀន) និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ខាងលើបានសារភាពឲ្យដឹងដូចៗគ្នាថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពួកខ្លួនពិតជាបានធ្វើសកម្មភាព លួចតុដែក និងដែកជ្រុង មួយចំនួនពីផ្ទះមួយកន្លែង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ពិតប្រាកដមែន ហើយក៏ជាមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ផងដែរ៕