ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍្ត ១១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទីរសៀល កិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានរបៀបវារៈដូចខាងក្រោម៖
១. ការងារសន្តិសុខ ក្មេងទំនើង និង ចោរឆក់
២. ការងារសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានសង្កាត់ទាំង៧ ជាពិសេសតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី
៣. ចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន និងចុះពិនិត្យទីតាំងកន្លែងទិញអេតចាយគ្រប់ប្រភេទ ធ្វេីកំណត់ហេតុ
៤. ការងារការផ្តល់សេវារដ្ឋបាលការិយាល័យច្រកចេញចូលតែមួយ ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។