អស់កម្ម ម្តេចតាមចងពារ?

ខេត្តព្រះសីនុ៖ យោងតាមដំណឹងបឋម  ស្ត្រី ជាកម្មការីនីម្នាក់ ត្រូវបានឃាតករ ដែលសមត្ថកិច្ចមូលដ្ឋាន អះអាងថា ជាសង្សារបានចាក់សម្លាប់ ស្លាប់បាត់បង់ជីវិតនៅច្រកទ្វារផ្លូវចូល រោង​ចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាងក្នុងឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ វេលាម៉ោងជិត១០យប់ថ្ងៃ០១មិនា២០២៣ ក្រោយពេលជនរងគ្រោះចេញពីធ្វើការថែមម៉ោង។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ​៣១ឆ្នាំមុខរបរកម្មកររោងចក្រស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុ​កព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើជន​រង​គ្រោះឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្រុកកំ​ណើ​ត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ត្រូវត្រង់ ក្រោមក្លៀកខាងឆ្វេងចំនួន១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ក្រោយកើតហេតុបុរសជនដៃដល់បានរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចកំណត់បានមុខសញ្ញាហើយនិងកំពុងតាមចាប់ខ្លួន៕

(រូបថតពីពលរដ្ឋ)

អត្ថបទដែលជាប់ទាក់ទង
Open

Close