ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញាពីលោក សោ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ កម្លាំងជំនាញការិយាល័យនីតិវិធី (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបករណីជួញដូគ្រឿងញៀនខុសច្បាប់ នៅ០៣គោលដៅផ្សេងគ្នា៖
១. ភូមិសាមគ្គីមានជ័យ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត
២. នៅចំណុច KTV G9 ស្ថិតនៅភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត និង
៣.ចំណុចផ្លូវលំ ភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
លទ្ធផល ឃាត់ខ្លួនជនសង្ស័យ០២នាក់៖
1. ឈ្មោះ សាន ប៊ុនថេត ភេទប្រុស អាយុ១៨ឆ្នាំ
2. ឈ្មោះ សុខ ផល្លី (មេក្លោង) ភេទប្រុស អាយុ៣៦ឆ្នាំ
ខ.សរុបវត្ថុតាងគ្រឿងញៀន៖
1. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៥គីឡូ ៤៤២,៦៨ក្រាម
2. កេតាមីន ចំនួន ០៤កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕