ជួប Vann Da និងតារាល្បីៗ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យដើម្បី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន”

ភ្នំពេញ៖ នៅមិនដល់មួយសប្តាហ៍ទៀតទេ បងប្អូននឹងបានជួបជាមួយ ព្រឹត្តិការណ៍ដ៏អស្ចារ្យដើម្បី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ដែលមានការតាំងពិព័រណ៍ផ្លាកលេខ-រថយន្ដ ការលក់ និងដាក់ដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ ការប្រគំតន្ដ្រី ដែលផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដោយមានការចូលរួមសម្តែងពីសិល្បករ-សិល្បការិនីល្បីៗផងដែរ។

បងប្អូនអាចចូលរួមដោយសេរី និងឥតគិតថ្លៃ ព្រមទាំងលេងល្បែងកំសាន្តផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ។

កម្មវិធីនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការរៀបចំពី គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត

ព្រមជាមួយ ការគាំទ្រយ៉ាងយកចិត្តទុកដាក់ពី៖
១. គណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.)
២. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៣. រដ្ឋបាលរាជធានីភ្នំពេញ
៤. មូលនិធិគន្ធបុប្ផាកម្ពុជា
៥. មន្ទីរពេទ្យកុមារជាតិ

និង ការចូលរួមសហការឧបត្ថម្ភពី៖
១. ក្រុមហ៊ុន លី ហួរ អ៊ិនសូរេន ម.ក
២. ក្រុមហ៊ុន ភ្នំពេញហុងដា
៣. ក្រុមហ៊ុនរថយន្ត GAC Motor
៤. ធនាគារ កាណាឌីយ៉ា
៥. ក្រុមហ៊ុនរថយន្ត PEUGEOT
៦. ធនាគារ អេស៊ីលីដា ភីអិលស៊ី
៧. ក្រុមហ៊ុន Car4you
៨. ក្រុមហ៊ុនរថយន្ត MG
៩. ក្រុមហ៊ុនធានារាប់រង FORTE
១០. ក្រុមហ៊ុនធានារាប់រង Manulife

::: កាលបរិច្ឆេទ៖ ០៧-០៨/មីនា/២០២៣
::: ទីតាំង៖ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ
::: ម៉ោង៖ ៨ព្រឹក ដល់ម៉ោង ៩យប់
::: ព័ត៌មានបន្ថែម៖ 1275

#ខួប៣ឆ្នាំលេខពិសេសផ្ទាល់ខ្លួន #ពិព័រណ៍ផ្លាកលេខនិងរថយន្ត
#plpexpo #3rd_anniversary #roadsafety #2023

អត្ថបទដែលជាប់ទាក់ទង
Open

Close