ខិតខំរៀបចំយុទ្ធសាស្រ្តរឹងមាំជាប្រចាំធ្វើការអនុវត្តបន្តក្នុងការធ្វើទំនើបកម្មលើវិស័យឧតុនិយម​ និងព៌តមានវិទ្យាក្នុងវិស័យនេះឲ្យបានកាន់តែមានលក្ខណៈសុក្រឹតភាព​ ប្រាកដ​ប្រជា និងប្រកួតប្រជែង សក្តិសមជាសរសរស្តម្ភរបស់ប្រទេសប្រកបដោយនិរន្តរភាព!

ភ្នំពេញ៖ នៅថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ​នឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពីគ្រប់អង្គភាពចំណុះឲ្យក្រសួង មន្ទីរធនធានទឹក និងឧតុនិយម គ្រប់ខេត្តគោលដៅ​ និងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ បានអញ្ជើញដឹកនាំអង្គសិក្ខាសាលា​ ស្តីពីការបង្កើតឡើងនូវមជ្ឈមណ្ឌលជាតិគ្រប់គ្រងទន្និន័យទឹក NWRMDC ដ៏ទំនើបបច្ចេកវិជ្ជាចុងក្រោយបំផុតរបស់ពិភពលោក និងការបង្កើតឡើងនូវស្ថានីយរ៉ាដាតេជោសែនទី២ ស្ថិត​នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ នាទីស្តីការក្រសួងធនធានទឹក និងឧតុនិយម​ ។

ទុនសម្រាប់វិភាជន៍លើការកសាងសាងសង់ NWRMDC និងការតម្លើងស្ថានីយរ៉ាដាតេជោសែនទី ២ ជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB និងជាសហហិរញ្ញប្បទានពីធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB តាមរយៈគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម IAIP។

យោងតាមបេសកកម្មដ៏ចាំបាច់បំផុតនិងការអនុវត្តលើចក្ខុវិស័យក្នុងការគ្រប់គ្រងធនធានទឹក និងឧតុនិយម រយៈពេលយូរអង្វែងដើម្បីសម្រចឲ្យខាងតែបាននូវសន្តិសុខសុវត្ថិភាពទឹកជូនដល់គ្រប់វិស័យ និងដោយទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានខិតខំរៀបចំយុទ្ធសាស្រ្តរឹងមាំជាប្រចាំធ្វើការអនុវត្តបន្តក្នុងការធ្វើទំនើបកម្មលើវិស័យឧតុនិយម​ និងព៌តមានវិទ្យាក្នុងវិស័យនេះឲ្យបានកាន់តែមានលក្ខណៈសុក្រឹតភាព​ ប្រាកដ​ប្រជា និងប្រកួតប្រជែង សក្តិសមជាសរសរស្តម្ភរបស់ប្រទេសប្រកបដោយនិរន្តរភាព ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close