ជិះម៉ូតូ ៣នាក់ អត់ពាក់មួកសុវត្ថិភាព ពេលយប់សោះ ហេតុអ្វី ប៉ូលិស ចាប់ ?

ផេក ប្រជាជនខេត្តព្រះសីហនុ នាព្រឹកទី២៨ កុម្ភៈ ២០២៣ ៖ ឆ្លើយតប និងជូនជាយោបល់ជូន ប្អូនស្រីម្នាក់គាត់ជិះម៉ូតូ១គ្រឿង ៣នាក់ និងមិនមានមួកសុវត្ថិភាពពេលយប់ គាត់ឆ្ងល់ថាហេតុអ្វីប៉ូលិសមកចាប់នៅពេលយប់ ។

ការអនុវត្តច្បាប់ចរាចរណ៍ មិនកំណត់ពីពេលវេលាយប់ ឬថ្ងៃនោះទេ គឺសំដៅធានាបាននូវសុវត្ថិភាពលើដងផ្លូវ ជាពិសេសបងប្អូនមួយចំនួន ច្រើនបើកបរលើសល្បឿនកំណត់ មិនពាក់មួកសុវត្ថិភាព ជិះលើសចំនួនកំណត់ និងការបើកបរក្នុងស្ថានភាពស្រវឹងជាដើម ។

សកម្មភាពនគរបាលចរាចរណ៍ ធ្វើការអប់រំ និងផាកពិន័យ ដើម្បីជំរុញពង្រឹងឱ្យមានការចូលរួម និងអនុវត្តតាមច្បាប់ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

រូបតំណាង

អត្ថបទដែលជាប់ទាក់ទង
Open

Close