បាត់ដំបង៖ ករណីឆេះ រថយន្តមួយគ្រឿងរបស់លោកគ្រូនាយករងវិទ្យាល័យស្រុកកំរៀងម្នាក់ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែគុម្ភៈ ឆ្នាំ២០២៣ មិនមែនបណ្តាលមកការឆ្លងចរន្តអគ្គិសនីនោះទេគឺមានជនសង្ស័យលួចដុតដោយចេតនា។
ប្រភព័ត៌មានបានអោយដឹងថា៖ជនរងគ្រោះឈ្មោះឆោម ឆវ័ន្ត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ជាគ្រូនាយករងវិទ្យាល័យកំរៀង មានទីលំនៅ ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
ការលួចដុតបំផ្លាញរថយន្ត ម៉ាកTOYOTA បាឡែន ពណ៌ទឹកមាសពាក់ស្លាកលេខបាត់ដំបង 2B-9224 សេរីឆ្នាំ2003 ជាកម្មសិទ្ធិរបស់ជនរងគ្រោះខាងលើប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយគ្នាបានសន្និដ្ឋានថាបញ្ហានេះគឺជារឿងគំនុំរវាងជនសង្ស័យនិងជនរងគ្រោះ។
ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានបង្ហើបប្រាប់អ្នកយកព័ត៌មានយើងថា៖ជនសង្ស័យឃាត់ខ្លួនបានហើយប៉ុន្តែសមត្ថកិច្ចកំពុងព្យាយាមលាក់បាំង។
ដូច្នេះជនរងគ្រោះក៍ដូចជាប្រជាពលរដ្ឋ សង្ឃឹមនិងជឿជាក់ថា លោកសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមទាំងលោក វេ គឹមចក់ អធិការនគរបាលស្រុកកំរៀង បញ្ចេញសមត្ថភាព ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ មានមុខងារជា នាយករងវិទ្យាល័យស្រុកកំរៀង ខិតខំអប់រំយុវជន យុវតី ផ្តល់ចំណេះដឹង ដើម្បីបម្រើជាតិ មាតុភូមិយើង ក្រោមការដឹកនាំឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាយើង៕
ដោយ ៖ សុខ កុសល