ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសម្នាក់ដែលរារាំងដល់ការអនុវត្តច្បាប់ ប្រេីអំពេីហិង្សា មកលេីសមត្ថកិច្ច ក្រោយពីធ្វេីការឃាត់ខ្លួន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញយកមកធ្វេីតេស្តសារធាតុញៀន គឺវិជ្ជមាន។
សូមជម្រាបថា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានរាងរាំង និងប្រើអំពើហិង្សាមកលើសមត្ថកិច្ច ក្រោយពីឃាត់ខ្លួន និងសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ជនសង្ស័យចំនួន០៣ករណី
១. ប្រឆាំងអ្នករាជការសាធារណៈ
២. ប្រើហឹង្សាដោយចេតនា
៣. ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន