សំណុំរឿង ប្ដីអនិកជន សម្លាប់ប្រពន្ធនៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការចាប់ខ្លួនជនដៃដល់បានពេលកំពុងធ្វើដំណើរទៅក្រុងបាងកក

ភ្នំពេញ៖ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ជនបង្កបានខ្ទប់ច្រមុះ និងច្របាច់កសម្លាប់ជនរងគ្រោះឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ38ឆ្នាំ ជនជាតិខ្មែរ កាលពីថ្ងៃ24 ខែកុម្ភៈ ឆ្នាំ2023 វេលាម៉ោង10និង30នាទី បង្ករឡើងដោយជនសង្ស័យឈ្មោះ មូល ណេត ភេទប្រុស អាយុ70ឆ្នាំ នៅត្រង់ចំណុចផ្ទះលេខ11A ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកការស៊ើបអង្កេតមកដល់ថ្ងៃទី25 ខែកុម្ភះ ឆ្នាំ2023 កម្លាំងនាយកដ្ឋានទទួលបាន

ដំណឹងថា ជនសង្ស័យគេចចាកចេញទៅប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត បន្ទាប់មកនាយកដ្ឋានបានសហការដឹកនាំជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងជាមួយអាជ្ញាធរថៃ បានឃាត់នាំខ្លួនជនសង្ស័យខណៈកំពុងធ្វើដំណើរតាមតាក់ស៊ីនៅទីក្រុងបាងកក។

បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យមកដល់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរនឹងប្រគល់ជូនស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ប្រតិបត្តិការនេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close