វាយប្រពន្ធ ជាំហើមភ្នែក ឥឡូវបានវាស់កម្ពស់ហើយ!

ភ្នំពេញ៖ សមត្ថកិច្ច ប្រាប់អោយដឹងថា នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៣ និង ០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពីបទអំពើហិង្សា ប្រព្រឹត្តិដោយសហព័ទ្ធ ឬអនីតិសង្វាសជន (ប្តីយកដៃវាយទៅលើប្រពន្ធបណ្ដាលឲ្យរបួសជាំហើមភ្នែកខាងឆ្វេង) ប្រព្រឹត្តនៅចំណុចតូបលក់គ្រឿងបន្លាស់រថយន្តមានទីតាំងផ្ទះលេខ២B ផ្លូវលេខ២៨៥ ក្រុមទី៥១ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០ និង ៣០នាទីយប់ ។

ជនសង្ស័យ​ឈ្មោះ ជា ថា ហៅ ថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅតូបជួលលក់គ្រឿងបន្លាស់រថយន្ត មានទីតាំងផ្ទះលេខ២B ផ្លូវលេខ២៨៥ ក្រុមទី៥១ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ គង់ ឈូករដ្ឋ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅតូបជួលលក់គ្រឿងបន្លាស់រថយន្ត មានទីតាំងផ្ទះលេខ២B ផ្លូវលេខ២៨៥ ក្រុមទី៥១ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះរងរបួសស្នាមរងរបួសហើមជាំភ្នែកខាងឆ្វេង (បណ្តាលឲ្យពកហើម) ដោយសារជនសង្ស័យជាប្ដីឈ្មោះ ជា ថា ប្រើដៃវាយបណ្ដាលឲ្យរបួស។

ប្រភពប្រាប់ថា កាលពីអំឡុងឆ្នាំ២០១៣ ជនរងគ្រោះឈ្មោះ គង់ ឈូករដ្ឋ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បានរៀបអាពាហ៍ពិពាហ៍ជាមួយ ជនសង្ស័យឈ្មោះ ជា ថា ហៅ ថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ដោយបានចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់ ការរួមរស់នៅជាមួយជាប្ដីប្រពន្ធជនសង្ស័យនិងជនរងគ្រោះបានបង្កើតចំណងដៃកូនស្រីចំនួន៣នាក់ (នៅតូចៗ) ដោយបានមកជួលតូបមានទីតាំងផ្ទះលេខ២B ផ្លូវលេខ២៨៥ ក្រុមទី៥១ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីលក់គ្រឿងបន្លាស់រថយន្ត លុះរហូតដល់ថ្ងៃទី២៤ ខែ កុម្ភ: ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០ និង០០នាទីយប់ ជនសង្ស័យ ឈ្មោះ ជា ថា ហៅ ថា និងជនរងគ្រោះឈ្មោះ គង់ ឈូករដ្ឋ បានឈ្លោះប្រកែកគ្នាដោយពាក្យសំដី រួចហើយជនសង្ស័យឈ្មោះ ជា ថា ហៅ ថា ជាប្តី ក៏បានឈានដល់ការប្រើអំពើហិង្សាក្នុងគ្រួសារ ដោយប្រើដៃវាយទៅលើ ជនរងគ្រោះឈ្មោះ គង់ ឈូករដ្ឋ ដែលជាប្រពន្ធ បណ្តាលឲ្យជនរងគ្រោះឈ្មោះ គង់ ឈូករដ្ឋ ជាប្រពន្ធរងរបួសហើមជាំភ្នែកខាងឆ្វេង ហេតុការនេះកើតឡើងរួចជនរងគ្រោះក៏បាននាំកូនស្រីទាំង៣នាក់ ចេញពីតូបស្នាក់នៅខាងលើ ដើម្បីទៅដេកស្នាក់នៅផ្ទះរបស់ម្តាយ នៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីគេចពីប្តីពីព្រោះខ្លាចវាយធ្វើបាបបន្ថែមទៀត ។ លុះមកដល់ថ្ងៃទី២៥ ខែ កុម្ភ: ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៣:៣០នាទី ជនរងគ្រោះជាប្រពន្ធក៏បានមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ដើម្បីដាក់ពាក្យបណ្តឹងប្ដឹងចោទប្រកាន់លើជនសង្ស័យឈ្មោះ ជា ថា ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ខ្លួនជនល្មើសជាប្ដីដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវ ។ លុះមកដល់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៣:០០នាទី សមត្ថកិច្ចយើងក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា ថា (ជាប្តី) រួចនាំយកជនសង្ស័យរូបនេះយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុង ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាក សួរ និងចាត់ការបន្តតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close