ផ្លាកសញ្ញានេះផ្តល់ព័ត៌មា​នអ្វីខ្លះដល់អ្នកបេីកបរតាមដងផ្លូវ?

ក្រសួងសាធារណការ និងដឹកជញ្ជូន ៖  សញ្ញាបង្ហាញទិសដៅខេត្ត ក្រុង (គ្មានរង្វង់មូល ) DIRECTION SIGH TO CITIES OR PROVINCES ( AT JUNCTION)
ផ្លាកសញ្ញានេះប្រើសម្រាប់បង្ហាញទិសដៅដល់អ្នកបើកបរឱ្យបានដឹងពីទិសដៅឆ្ពោះទៅខេត្តក្រុងនៅផ្លូវបំបែកខាងមុខ។

ផ្លាកសញ្ញាក្នុងរូបភាពខាងក្រោមនេះបង្ហាញប្រាប់អ្នកបើកបរថានឹងទៅដល់ខេត្តព្រៃវែង ដោយធ្វើដំណើរឆ្លងស្ពានព្រែកតាមាក់តាមផ្លូវជាតិលេខ៨ ខាងមុខ។

ផ្លូវជាតិលេខ៨ ជាផ្លូវជាតិដែលមាន ១លេខ ដោយផ្លូវនេះ គិតចេញពីព្រែកតាមាក់ (បំបែកផ្លូវជាតិលេខ៦ ត្រង់ គ.មលេខ ២៤+៣៦០) រហូតដល់ក្រែក (បំបែកផ្លូវជាតិលេខ៧ ត្រង់ គ.មលេខ ១៣០+០០០) ដែលផ្លូវជាតិលេខ៨នេះ មានប្រវែង ១៣២.៣៥គីឡូម៉ែត្រ។

សូមធ្វើការរាយការណ៍មកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីបងប្អូនប្រជាពលរដ្ឋឃើញមានបញ្ហាផ្លូវជង្ហុកសំបុកមាន់ ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖
– App Store: https://roadcare.mpwt.gov.kh/ios
– Play Store: https://roadcare.mpwt.gov.kh/android

តាមដានទំព័រហ្វេសប៊ុកផ្លូវការកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App តាមរយៈតំណភ្ជាប់៖ https://www.facebook.com/roadCareMobileApp

អត្ថបទដែលជាប់ទាក់ទង
Open

Close