អភិបាលខេត្តព្រះសីហនុ ខិតខំសម្របសម្រួលឱ្យមានការស្រុះស្រួលគ្នារវាងភាគីពាក់ព័ន្ធ ដើម្បីចង់បាន ការសាងសង់បន្តជូនអតិថិជនដែលបានបង់ប្រាក់ជូនក្រុមហ៊ុនរួចហើយ!

ខេត្តព្រះសីហនុ៖កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះមានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គភាព តំណាងភាគីពាក់ព័ន្ធ តំណាងបងប្អូនប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន បុរី វីអាយភី។

បន្ទាប់ពីមានមតិលើកឡើងរបស់តំណាងក្រុមហ៊ុន បុរី វីអាយភី តំណាងបងប្អូនប្រជាពលរដ្ឋ និងភាគីម្ចាស់បំណុល អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១.ដោយសារការជជែកពិភាក្សាដោះស្រាយគ្នានាថ្ងៃនេះ ភាគីម្ចាស់បំណុល ដែលក្រុមហ៊ុន បុរី វីអាយភី បានជំពាក់ មិនអាចសម្រេចចិត្តក្នុងការរកដំណោះស្រាយច្បាស់លាស់ណាមួយនៅឡើយដូចនេះរដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់កម្មវិធីប្រជុំដោះស្រាយម្តងទៀត នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០ នាទីរសៀល ដោយអញ្ជើញតំណាងបងប្អូនប្រជាពលរដ្ឋ តំណាងម្ចាស់ក្រុមហ៊ុន បុរី វីអាយភី និងម្ចាស់បំណុលទាំង៣ រួមមាន លោកជំទាវ សេង វួចលាង ,លោកឧកញ៉ា លី ហាក់ ,ឈន សៀកលាង ចូលរួមប្រជុំដោយផ្ទាល់ ដើម្បីពិគ្រោះគ្នារកដំណោះស្រាយ
២.រដ្ឋបាលខេត្តព្រះសីហនុ ខិតខំសម្របសម្រួលឱ្យមានការស្រុះស្រួលគ្នារវាងភាគីពាក់ព័ន្ធ ដើម្បីចង់បានការសាងសង់បន្តជូនអតិថិជនដែលបានបង់ប្រាក់ជូនក្រុមហ៊ុនរួចរាល់ហើយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close