សម្តេចតេជោ ៖ ឈប់បាន ឈប់ទៅ ក្មួយ អាណិតឪពុកម្តាយ ដែលខំដង្ហើយហៅកូន…!

ភ្នំពេញ៖ នៅថ្ងៃទី២៥ កុម្ភៈ ២០២៣ ផេកផ្លូវការ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះនូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ភ្ញាក់ពីដេកមកឃើញនាគទេពបញ្ជូនវីដេអូដែលស៊ន ដារ៉ានិយាយ។
ក្នុងការនិយាយនោះស៊ន ដារ៉ាបានបញ្ជាក់ ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះខ្ញុំ ដែលខ្ញុំសូមអរគុណចំពោះប្អូនប្រុសប្អូន
ស្រីដែលជាឪពុកម្តាយស៊ន ដារ៉ាសម្រាប់ការគាំទ្រកន្លងមក។

អ្វីដែលគួរឲ្យហួសចិត្តស៊ន ដារ៉ាបានលើក ជាយោបល់បើកការចរចាជាមួយខ្ញុំដោយ ភ្ជាប់មកជាមួយលក្ខ័ខណ័្ឌ៤ក្នុងនោះ លក្ខ៍ខណ្ឌ័ទីមួយគឺស៊ន ដារ៉ាត្រូវតែធ្វើជា បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស
ប្រជាជនទើបស៊ន ដារ៉ាព្រមចូលរួមជាមួយ
គណបក្សប្រជាជន។

ស៊ន ដារ៉ាបាននិយាយថាគាត់ជាសត្វ ឥន្ទ្រីដែលពេលមុនគាត់ថាហ៊ុន ម៉ាណែត ជាសត្វគីង្គក់។នេះជាការប្រៀបធៀបបែបប្រមាថ។

គាត់បានបន្ថែមថាព្រហ្មលិខិតបានបង្កើត ហ៊ុន សែនមកសម្រាប់បង្រ្កាបប៉ុល ពត ឯព្រះបានបង្កើតស៊ន ដារ៉ាមកដើម្បីបង្រ្កាបហ៊ុន សែន។

ពូសូមផ្តាំទៅក្មួយស៊ន ដារ៉ាវិញថាកុំថាឡើយក្មួយចង់ក្លាយជាបេក្ខជន
នាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្យប្រជាជនក៍មិនបានផងព្រោះក្មួយកំពុងមាន
រឿងនៅតុលាការ។ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។
ឯពាក្យក្មួយថាព្រះបង្កើតក្មួយមកដើម្បី

បង្រ្កាបហ៊ុន សែនតាមការគិតរបស់ពូ អ្នកដែលបង្រ្កាបហ៊ុន សែនបានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ក្មួយកំពុងចាត់ទុកខ្លួនឯង ជាសត្វឥន្ទ្រីជាអ្នកមានបុណ្យតើក្មួយចេះ
ខ្មាសអៀនទេនៅពេលនិយាយដល់រឿងរបៀបនេះ។

ឈប់បាន ឈប់ទៅក្មួយ អាណិតឪពុកម្តាយ ដែលខំដង្ហើយហៅកូន ។ សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយក
រដ្ឋមន្ត្រី ឬចង់មកបង្ក្រាបហ៊ុន សែនគឺរឿងយលសប្តិទាំងថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close