Update រកឃើញ កូនស្រី វិញហើយ!

យោងតាម ផេក Hotline 117  ៖«ថ្លែងអំណរគុណចំពោះករណីបាត់កូនស្រី» របស់លោក រក្ខមុនី ចំពោះការរកឃើញកូនស្រី ស៊ាត ស្រេងកែវរតនៈ បានចេញពីផ្ទះកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជូនចំពោះមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការនគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលខិតខំស្វែងរកកូនស្រីរបស់គាត់រហូតបានឃើញ និងត្រឡប់មកផ្ទះវិញ ។

នៅវេលាម៉ោង ០៧:២៥ នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅផ្លូវលេខ53B ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close