ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការតាមដាន ទទួលឆ្លើយតបចំពោះមុខសញ្ញាក្នុងបញ្ជីខ្មៅ (ឃាត់ខ្លួន, ផ្អាកដំណើរចេញ-ចូលប្រទេស)
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៦កេីត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩ និង ២០នាទីព្រឹក ប៉ុស្តិ៍ នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង បានទទួលស្វាគមន៍ក្រុមការងារនាយកដ្ឋានច្រកទ្វារទី២ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ អមដំណើរដោយលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ នាយការិយាល័យរដ្ឋបាលសរុប និងសហការីចំនួន ០៣រូប បានអញ្ជើញចុះមកត្រួតពិនិត្យពង្រឹងការងារជំនាញរដ្ឋបាលទូទៅ និងធ្វេីបច្ចុប្បន្នព្រទ្យសម្បត្តិជាក់ស្ដែងរបស់ប៉ុស្តិ៍ និងបានបើកកិច្ចប្រជុំណែនាំពង្រឹងការងារជំនាញពាក់ព័ន្ធតាមការណែនាំរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯកប្រធាននាយកដ្ឋានច្រកទ្វារទី២ ក៏ដូចជាប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់អនុវត្តឲ្យមានប្រសិទ្ធភាព ។
មានរបៀបវារ: ដូចខាងក្រោម ៖
១-ណែនាំ និងជម្រុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ បបជ អំពីការស្លៀកពាក់ កាត់សក់ខ្លី គោរពតាមការចាប់តាំង ពេលវេលាក្នុងការបំពេញភារកិច្ចអង្គភាព
២-ណែនាំពីការរៀបចំទុកដាក់ឯកសារ លិខិតបទដ្ឋានច្បាប់ផ្សេងៗ ដូចជាការរក្សាអាវុធអោយបានល្អ
៣-ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការតាមដាន ទទួលឆ្លើយតបចំពោះមុខសញ្ញាក្នុងបញ្ជីខ្មៅ (ឃាត់ខ្លួន, ផ្អាកដំណើរចេញ-ចូលប្រទេស)
៤-ចំពោះផ្នែករដ្ឋបាលសរុប ដែលជាជំនួយការរបស់ប្រធានអង្គភាព ត្រូវធ្វើរបាយការណ៍ឲ្យបានទាន់ពេលវេលាតាមការកំណត់របស់ នាយកដ្ឋាន ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៥-ចំពោះមន្រ្តីនគរបាលដែលផ្ទេរភារកិច្ចថ្មី មកបម្រើការងារនៅក្នុងប៉ុស្តិ៍ ត្រូវផ្ទេរជីវភាពសមាគមមិត្តនគរបាលជាតិ ពីអង្គភាពចាស់ មកគណៈកម្មការមូលដ្ឋានមិត្តនគរបាលជាតិ នៃនាយកដ្ឋានច្រកទ្វារ
ទី២ ដើម្បីគ្រប់គ្រងបន្ត
៦-ត្រូវសម្រង់បញ្ជីបច្ចុប្បន្នភាពសារពើភ័ណ្ឌទ្រព្យសម្បតិ្តរដ្ឋជាក់ស្តែងរបស់ប៉ុស្តិ៍ជាប្រចាំឆ្នាំ
៧-អោយមន្ត្រីក្រោមឱវាទខិតខំរៀនសូត្រនូវភាសាវៀតណាម ដើម្បីទំនាក់ទំនង់ក្នុងការបំពេញការងារប្រចាំថ្ងៃ
៨- ឲ្យមន្ត្រីទាំងអស់ជួយគាំទ្រផេកនាយកដ្ឋានច្រកទ្វារទី២ ឲ្យបានល្អប្រសេី។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១០និង២០នាទីដោយបរិយាកាសរីករាយ ស្និតស្នាល និងមានទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារ។