អាជ្ញាធរខណ្ឌទួលគោក ថាមិនមានការលក់ដូរនៅមុខផ្ទះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៀតឡេីយ!

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានប្រគល់ភារកិច្ចជូន លោក សុឹម សុផង់ អភិបាលរង និងលោក តុង វុិត នាយករងរដ្ឋបាល បន្តដឹកនាំកំលាំងចំរុះ ចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងបានណែនាំដល់ម្ចាស់ផ្ទះ អាជីវករលក់ដូរនៅលេីចិញ្ចេីមផ្លូវ និងទ្រូងផ្លូសាធារណៈ អោយអនុវត្តជាប្រចាំនៅរាល់ការណែនាំរបស់ក្រុមការងារ នៅតាមបណ្តោយផ្លូវ នេរុហ៍ (២១៥) ផ្លូវមុន្នីរ៉េត (២១៧) និងផ្លូម៉ៅសេទុង (២៤៥) ដោយបានអនុវត្តវិធានការ ដូចខាងក្រោម ៖
– មិនអោយយកចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធរណៈធ្វេីអាជីវកម្មជាដាច់ខាត។
– ត្រូវដាក់លក់ជាបណ្តោះអាសន្ន ១ភាគ៣នៃចិញ្ចេីមផ្លូវ។
– អនុញ្ញាតអោយលក់ដូរចាប់ពីម៉ោង៩ : ០០នាទីយប់ ដល់ម៉ោង៦:០០នាទីព្រឹក។
– ក្រោយម៉ោង៦ :០០នាទីព្រឹក ត្រូវបញ្ចប់ការល់ដូរ នៅលេីចីញ្ចេីមផ្លូវ ឬទ្រូងផ្លូវ វេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ និងរៀបចំអនាម័យ បរិស្ថានអោយបានស្អាត។
– ហាមដាច់ខាតមិនអោយបង្ហូរទឹកដែលលាងបន្លែ ឬសម្ភារផ្សេងៗ មកលេី ចិញ្ចើមផ្លូវ និងទ្រូងផ្លូវជាដាច់ខាត។ ជាលទ្ធផល បានអនុវត្ត ដូចតទៅ ៖
– ម្ចាស់ផ្ទះ និងអាជីវករលក់ដូរ មានការចូលរួមសហការល្អ និងបានបញ្ចប់ការលក់ដូរនៅម៉ោង៦:០០នាទីព្រឹកបាន៨០%។
– មិនមានការលក់ដូរនៅមុខផ្ទះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៀតឡេីយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close