ចុះត្រួតពិនិត្យ ទីតាំងអាជីវកម្ម ៤ទីតាំង តាមបណ្តោយផ្លូវ រថភ្លើង!

ភ្នំពេញ៖ អនុវត្តតាមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ  នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២០ និង០០នាទីយប់ លោក ផុន សុផាន អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវរថយន្តភ្លើងរួមមានដូចខាងក្រោម ៖

១- ទីតាំង ខារ៉ាអូខេ អល ស្តារ
២- ទីតាំង ភោជនីយដ្ឋាន និងខារ៉ាអូខេ មាន់ស្រែ
៣- ទីតាំង បៀហ្គាឌិន ហ្ស៊ឹម
៤- ទីតាំង ខារ៉ាអូខេ និងភោជនីយដ្ឋាន រាត្រីពន្លឺ ៩៩

ដោយក្រុមការងារចុះណែនាំមានចំនួន៣ចំណុចដូចខាងក្រោម៖

ទី១៖ ម្ចាស់អាជីវកម្មត្រូវស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ
ទី២៖ មិនត្រូវចតយានជំនិះគ្រប់ប្រភេទលើដងផ្លូវសាធារណៈ
ទី៣៖ មិនត្រូវឲ្យបង្កសំលេងខ្លាំងរំខានដល់អ្នកជិតខាង

 

អត្ថបទដែលជាប់ទាក់ទង
Open

Close