ក្រចេះ ៖ នៅថ្ងៃទី២៤ កុម្ភៈ ២០២៣ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងលេខប្រចាំបញ្ជារបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ លើ ករណី ធ្វើឱ្យខូចខាតដោយចេតនា (កាប់ម៉ូតូ) កម្លាំង នៃស្នងការដ្ឋានខេត្តក្រចេះ អធិការដ្ឋានស្រុកចិត្របុរី និងអធិការដ្ឋានក្រុងក្រចេះ បានកំណត់មុខសញ្ញាជនបង្ក និងបានធ្វើការឃាត់ខ្លួនជនបង្កចំនួន ៤នាក់ និងកំពុងកសាងនីតិវិធីបញ្ជូនទៅតាមផ្លូវច្បាប់ ។