ខេត្តកំពង់ចាម ៖ សមត្ថកិច្ច ប្រាប់អោយដឹងថា កាលពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង១៦ និង ៤០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយនិងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងសុីសងខុសច្បាប់ (លេងអាប៉ោង ភ្នាល់ដាក់ប្រាក់) ស្ថិតនៅភូមិស្វាយព្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ច បាននាំខ្លួនមុខសញ្ញាបានចំនួន៣នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យចំនួន៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕