ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលដឹកនាំផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចាត់ឲ្យមន្ត្រីផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី «ការកំណត់សម្គាល់ទំនិញពិត និងក្លែងក្លាយ» សំដៅរួមគ្នាប្រយុទ្ធប្រឆាំងទំនិញក្លែងក្លាយដែលបង្កឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅសណ្ឋាគារ SUN & MOON RIVERSIDE រាជធានីភ្នំពេញ រៀបចំដោយក្រុមហ៊ុន S&O Intellectual Property Company Limited សហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច៕