អនិកជន​ រស់នៅ​សហរដ្ឋអាមេរិក​ ម្នាក់ យក​ខ្សែ​ភ្លើង​ឆក់​ប្រពន្ធ​ បណ្ដាល​ឲ្យ​ស្លាប់​ ក្នុងទឹកដី ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ព្រោះតែភ្លើងប្រច័ណ្ឌ បុរសជាអានិកជនខ្មែររស់នៅសហរដ្ឋអាមេរិកម្នាក់ បានលួច ធ្វើដំណើរចេញពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាស្ងាត់ៗ មិនឲ្យប្រពន្ធបានដឹងមុនឡើយ។ លុះមកដល់អ្នកទាំង២បានមានទំនាស់គ្នាខ្លាំង ហើយបុរសនោះក៏បានវាយនិងឆក់ខ្សែភ្លើងប្រពន្ធរហូតដល់ស្លាប់ រួចច្រកចូលទៅក្នុងវ៉ាលីស១ប្រុងដឹកសពចេញ ប៉ុន្តែបែកការណ៍ដឹងដល់បងប្អូនប្រពន្ធ។បុរសនោះក៏បានជិះម៉ូតូ១គ្រឿងគេចខ្លួនបាត់ ប៉ុន្តែមុននិងចាក់ចេញទៅបានបិទទ្វារចាក់សោទុកក្មួយស្រីនិងសពប្រពន្ធនៅក្នុងផ្ទះថែមទៀតផង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះលេខA11 បុរី KC ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ បើកសាឡន ទីតាំងស្ថិតនៅផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សព្វថ្ថៃស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។ចំណែកចំណែកជនដៃដល់ជាប្តី មានឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ហើយក្រោយសម្លាប់ប្រពន្ធរួចជននេះបានខ្ចីម៉ូតូម៉ាកហុងដាស្កូបពីមួយគ្រឿងពីអ្នកជិតខាងជិះគេចខ្លួនបាត់។

បងប្អូនជនរងគ្រោះបាននិយាយថា ប្ដីប្រពន្ធ១គូរនេះបានរៀបការជាមួយគ្នារយៈពេលជាង១០ឆ្នាំមកហើយ និងបានកូន២នាក់អាយុជាមួយគ្នា ។ប៉ុន្តែក្រោយរៀបការរួចបុរសជាប្ដីបានទៅរស់នៅឯសហរដ្ឋអាមេរិកបាត់ ដោយទុកឲ្យប្រពន្ធរស់នៅស្រុកខ្មែរជាមួយកូន។បុរសនោះប្រច័ណ្ឌប្រពន្ធខ្លាំងណាស់ ហើយគាត់ក៏ពុំមកស្រុកខ្មែរញឹកញាប់ឡើយ ប៉ុន្តែបើអារឿងប្រច័ណ្ឌឈ្លោះវិញញឹកញាប់ណាស់ដែលភាគច្រើនឈ្លោះគ្នាតតាមអនឡាញ។

ប្រភពដដែលបាននិយាយទៀតថា កាលពីប៉ុន្មានថ្ងៃមុនកើតមានរឿឃាតកម្មនេះ ប្តីបានឈ្លោះប្រពន្ធដោយពាក្យសម្ដីតាមអនឡាញយ៉ាងខ្លាំងហើយឈ្លោះព្រោះតែភ្លើងប្រច័ណ្ឌនេះឯងរួចក៏ស្ងាត់ទៅវិញ។ ស្រាប់តែមកដល់វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ថ្ងៃកើតហេតុខាងលើក៏បានឃើញជនដៃដល់ជាប្តីរូបនេះទៅដល់ផ្ទះដោយស្ងាត់ៗ ដែលពុំដឹងថាមកពីសហរដ្ឋអាមេរិកពីពេលណាទេ ពុំបានប្រាប់ឲ្យប្រពន្ធដឹងឡើយ។

ប្រភពមួយនេះបានប្រាប់ថា ពេលចូលដល់ផ្ទះបុរសនេះបានបិទទ្វារឈ្លោះជាមួយប្រពន្ធខ្លាំង ហើយខណៈនោះមានតែកូនស្រីម្នាក់ប៉ុណ្ណោះ នៅក្នុងផ្ទះជាមួយពួកគេ ចំណែកសាច់ញាតិបងប្អូននៅផ្ទះផ្សេង ហើយក៏គ្មាននរណាម្នាក់ចាប់អារម្មណ៍ថា មានរឿងដល់ការសម្លាប់គ្នាបែបនះឡើយ ព្រោះនឹកស្មានថាអ្នកទាំង២គ្រាន់តែឈ្លោះគ្នានៅពាក្យសម្ដីដូចពេលកន្លងមក។

បងប្អូនខាងប្រពន្ធដដែលនោះបានប្រាប់ថា ក្រោយមកក៏ស្ងាត់បាត់ទៅវិញរហូតដល់វេលាម៉ោង៩ព្រឹកថ្ងៃដដែល ទើបកូនស្រីរបស់ពួកគេបានបើកទ្វាររត់ចេញក្រៅ ហើយបាននិយាយប្រាប់បងប្អូនថា ឪពុកនាងបយកមេសោវាយទៅលើម្ដងាយនាង រួចចាប់អូសម្ដាយនាងចូលទៅក្នុងបន្ទប់ទឹករួចយកខ្សែភ្លើងឆក់ទៀត។មិនតែប៉ុណ្ណោះបម្រុងវាយសម្លាប់នាងទៀត បន្ទាប់ពីឮក្មេងស្រីរូបនោះនិយាយបែបនេះ ទើបស្រ្តីម្នាក់ដែលត្រូវជាក្មួយស្រីជនរងគ្រោះរត់ទៅមើល។

បងប្អូនជនរងគ្រោះបានប្រាប់ទៀតថា ពេលចូលទៅដល់នាងបានស្រែកសួររកមីង ហើយជនដៃដល់អត់ប្រាប់ទេ ព្រមទាំងប្រវាយប្រតប់ជាមួយក្មួយស្រីរូបនោះថែមទៀត រួចក៏រត់ចេញក្រៅហើយបានបិទទ្វារចាក់សោពីខាងក្រៅជាប់ និងខ្ចីម៉ូតូម៉ាកហុងដាស្កូបពីមួយគ្រឿងពីអ្នកជិតខាងជិះគេចខ្លួនបាត់។ចំណែកក្មួយស្រីបានឡើងរកមដាយមីងនៅជាន់ទី១ ប៉ុន្តែអត់ឃើញក៏ចុះមកជានផ្ទាល់ដីវិញ ហើយធាក់ទម្លាយទ្វារបន្ទប់ទឹក ស្រាប់តែឃើញមីងស្លាប់ក្នុងវ៉ាលីស១ ទើបរត់ទៅលើជាន់ទី១បើកបង្អួចស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារទាំងមូល។បន្ទាប់មកបាននាំគ្នាទម្លាយទ្វារផ្ទះចូលទៅយកជនរងគ្រោះទៅសង្រ្គោះ ប៉ុន្តែពេលទៅដល់ពេទ្យគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។ក្រោយមកទើបដឹកសពត្រឡប់មកផ្ទះវិញនិងរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យកោសល្យវិច័យព្រមទាំស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់ដែលជាឃាតករវ័យចំណាស់ខាងដើម្បីចាប់ខ្លួននាំទៅចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close