ឯកឧត្តម កែវ រ៉េមី ៖ កីឡាករ ធឿន ធារ៉ា កុំភ្លើតភ្លើននឹងអំនួត…! កុំដើរផឹកស៊ីដាច់យប់…!

កីឡា៖ ឯកឧត្តម កែវ រ៉េមី កោតសរសើរ កីឡាករ ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលមានល្បិច និងឈ្លាសវៃក្នុងការវ៉ៃ នឹងបានឲ្យយោបល់ចំនួន ៣ ចំណុចដូចខាងក្រោម៖

តាមរយៈសំណេរក្នុង គណនីហ្វេសប៊ុកផ្លូវការការកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចាត់ទុក កីឡាករ ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលមានល្បិចនិងឈ្លាសវៃក្នុងការវ៉ៃ នឹងបានឲ្យយោបល់ចំនួន ៣ ចំណុចសំខាន់:

១/ សាមីខ្លួនត្រូវ:

– កុំភ្លើតភ្លើននឹងអំនួត
– កុំដើរផឹកសុីដាច់យប់
– ខិតខំហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត
– រៀបចំខ្លួនធ្វើជាកីឡាករគំរូ

២/ អ្នកដឹកនាំគួរយកចិត្តទុកដាក់គាត់បន្ថែមទៀតដោយមានការលើកទឹកចិត្ត ថែទាំគាត់ឲ្យបានល្អ និងគ្រូៗចាស់ៗផងដែរ ។

៣/ អ្នកមានលទ្ធភាពដែលស្រឡាញ់កីឡាគឺជាឱកាសសមស្របបំផុត ក្នុងការចូលរួមពង្រឹងគុនខ្មែរឲ្យមានចីរភាពចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close