ឧត្តរមានជ័យ ៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ពី លោក ឧត្តមសេនីយ៍ទោហ៊ួតសុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យលោក ឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បញ្ជាកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហួន គី ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បានយកកាំបិតខ្វែវកាប់ទៅលេីជនរងគ្រោះជាឪពុករបស់ខ្លួន ឈ្មោះ ឡឹក គៀន ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅជាមួយគ្នា បណ្ដាលឱ្យរងរបួសធ្ងន់ស្មាខាងឆ្វេង ដោយមូលហេតុ ជនសង្ស័យ បែកថ្នាំ ខឹងសុំម៉ូតូឪពុកជិះមិនបាន ក៏កាប់ទៅលើឪពុករបស់ខ្លួនតែម្តង ។
បច្ចុប្បន្នកម្លាំងជំនាញបានសាកសួរ កសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ (បញ្ជូនទៅកាន់ពន្ធនាគាររួចរាល់) ។