ក្រសួងសាធារណការ និងដឹកជញ្ជូនការបើកបរ បញ្ច្រាសទិសចរាចរណ៍ មិនថា នៅលើផ្លូវល្បឿនលឿន ឬផ្លូវណា នោះទេ វាជាការបំពានច្បាប់ចរាចរណ៍ យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ!
ក្រសួង សំណូមពរយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ។

