លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ៖ មន្រ្តីទាំងអស់ ត្រូវតែចូលរួម រៀនភាសាបរទេស ជាពិសេស ភាសាវៀតណាម!

ខេត្តស្វាយរៀង ៖ នៅថ្ងៃពុធ​ ៣កេីត ខែផល្គុន​ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២៣ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបាវិត បានបើកកិច្ចប្រជុំប្រចាំខែកុម្ភៈ ដើម្បីបូកសរុប លទ្ធផលការងារដែលសម្រេចបាន និងលើកទិសដៅអនុវត្តការងារបន្ត សំរាប់ខែបន្ទាប់ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ព្រមទាំងមានការចូលរួមពីលោកនាយរងប៉ុស្តិ៍-នាយផ្នែក-នាយរងផ្នែក និងមន្ត្រីមួយចំនួន ដែលមានរបៀបវារៈដូចខាងក្រោម ៖

ផ្នែកសេនាធិការ អានរបាយការណ៍ ស្តីពីលទ្ធផលការងារដែលបានអនុវត្តខែកុម្ភៈ​ កន្លងទៅ ជូនអង្គប្រជុំជ្រាប និងសេចក្តីរាយការណ៍ផ្សេងៗ របស់ផ្នែកនីមួយៗ ព្រមទាំងមានការចូលរួមមតិស្តីពីបញ្ហាប្រឈមមួយចំនួនរបស់លោកនាយរងប៉ុស្តិ៍ផងដែរ បន្ទាប់មកលោកប្រធានអង្គប្រជុំ បានបូកសរុបលទ្ធផលការងារ និងមតិណែនាំបន្ថែមដល់អង្គប្រជុំ ដែលមានខ្លឹមសារដូចខាងក្រោម ៖
-ជំរុញឱ្យមន្ត្រីក្នុងអង្គភាពទាំងអស់បន្តការយកចិត្ត ទុកដាក់បំពេញការងារ និងគោរព វិន័យ ឱ្យកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសប្រកាន់ខ្ជាប់នូវ វិន័យរបស់កងកម្លាំងនគរបាលជាតិ លេខ០០៦ ។
-ណែនាំឱ្យមន្ត្រីដែលបម្រើការងារក្នុងប៉ុស្តិ៍ កាត់សក់ឱ្យបានសមរម្យ តាមវិន័យកងកម្លាំង
-ត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យបានស្អាត និងត្រឹមត្រូវ
-ត្រូវគោរពគំនាប់គ្នាទៅវិញទៅមកតាមឋានានុក្រម និងត្រូវគោរពពេលវេលាក្នុងការបំពេញការងារឱ្យបានល្អប្រសើរ
-ត្រូវមាន អាកប្បកិរិយា ទន់ភ្លន់ សុភាពរាបសារ ប៉ុន្តែ ម៉ឺងម៉ាត់ក្នុងការបំរើការងារ ជំនាញជូនភ្ញៀវជាតិ និង អន្តរជាតិ ចូល-ចេញប្រទេស
-សូមឱ្យផ្នែកសេនាធិការ និងផ្នែកបែបបទយកទុកដាក់ និងសហការណ៍គ្នាឱ្យបានល្អ ចំពោះគណៈប្រតិភូដែលបានធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍។
-ពង្រឹងលើការគ្រប់គ្រងត្រួតពិនិត្យមុខ សញ្ញាអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ
-ត្រូវបញ្ចូលទិន្ន័យនិងប្រើប្រាស់ប្រព័ន្ធ CBMS ឱ្យអស់ពីលទ្ធភាព
-ត្រូវធ្វើរបាយការណ៍បញ្ចូលទិន្ន័យភ្ញៀវចូល-ចេញឱ្យបានត្រឹមត្រូវ និងគ្រប់ចំនួន
-មន្រ្តីទាំងអស់ត្រូវតែចូលរួមរៀនភាសាបរទេស ជាពិសេសភាសាវៀតណាម
-ពង្រឹងលើការត្រួតពិនិត្យទប់ស្កាត់ បទល្មើសឆ្លងដែនខុសច្បាប់ ការរត់ពន្ធមនុស្សឆ្លងដែន គ្រឿងញៀន ការធ្វើចរាចររូបិយវត្ថុក្លែងក្លាយ វត្ថុបុរាណ និងអាវុធខុសច្បាប់ជាដើម តាមបណ្តាគោលដៅស្របតាមខ្សែបន្ទាត់ព្រំដែនដែលប៉ុស្តិ៍គ្រប់គ្រង
-បន្តសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធដែលឈរជើងក្នុងភូមិសាស្រ្តប្រតិបត្តិការរួមទាំងភាគីពាក់ព័ន្ធ
-រួមសាមគ្គីភាពឱ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃដើម្បីជាកត្តាជោគជ័យក្នុងការសំរេចភារកិច្ច
– កងកម្លាំងត្រូវមានចរិក៣សំខាន់ គឺបូរណភាពទឹកដី ទំនាក់ទំនងការទូត សន្តិសុខជាតិ
-បន្តថែរក្សាអនាម័យរស់នៅស្អាត ហូបចុកស្អាត អនុវត្តតាមវិធាន សុខា ភិបាល និងហាត់កីឡាដើម្បីសុខភាព ។

អត្ថបទដែលជាប់ទាក់ទង
Open

Close