ឯកឧត្តម ឃ្លាំង ហួត ៖ ក្នុងប្រវត្តិសាស្ត្រនៃកម្ពុជាមិនធ្លាប់មាន សម័យណា ដែលធ្វេីកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋដូចសម័យ សម្ដេចតេជោ
ភ្នំពេញ ៖ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានី តំណាង ឯកឧត្តម អភិបាល រាជធានីភ្នំពេញ បានចូលរួមជាអធិបតី ក្នុងពិធីប្រកាសតំបន់ធ្វើការវិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិក្រាំងពង្រ ភូមិក្រាំងស្វាយ ភូមិទឹកថ្លា និងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨ និង០០នាទីព្រឹក។
អភិបាលរងរាជធានីភ្នំពេញ សូមចូលរួមត្រេកអរ ជាមួយបងប្អូនប្រជាពលរដ្ឋដែលបាន ចុះបញ្ជីកម្មសិទ្ធដីធ្លីរបស់ខ្លួន ក្នុងប្រវត្តិសាស្ត្រនៃកម្ពុជាមិនធ្លាប់មាន សម័យណា ដែលធ្វេីកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋដូចសម័យ សម្ដេចតេជោ ហ៊ុន សែននេះទេ។
ឯកឧត្តម ឃ្លាំង ហួត គូសបញ្ជាក់ថា កិច្ចការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ ដោយសារតែកត្តាសន្តិភាពក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ដែលបានធ្វេីឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ លេីគ្រប់វិស័យ ក្នុងនោះការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋកំពុងតែធ្វេីឡេីងយ៉ាងសស្រាក់សស្រាំនៅគ្រប់ទិសទី នៃព្រះរាជាណាចក្រកម្ពុជា។