ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង ៖ ប្រជាពលរដ្ឋ គួរត្រូវស្នើសុំឱ្យមានស្រាប់ សម្រាប់ទុកប្រើប្រាស់ កុំរង់ចាំមន្ត្រីកោះហៅ ឬអញ្ជើញឱ្យមកធ្វើ!

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ ឯកសារផ្ទាល់ខ្លួនចាំបាច់ត្រូវមាន៖

ឯកសារអត្តសញ្ញាណកម្មគ្រប់ប្រភេទ រួមមាន សំបុត្រអត្រានុកូលដ្ឋាន សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋាន (សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព) សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន ។ល។

ប្រជាពលរដ្ឋ គួរត្រូវស្នើសុំឱ្យមានស្រាប់ សម្រាប់ទុកប្រើប្រាស់ កុំរង់ចាំមន្ត្រីកោះហៅ ឬអញ្ជើញឱ្យមកធ្វើ ដើម្បីជៀសវាងពេលចាំបាច់ត្រូវការ ទើបមកស្នើសុំ ដែលអាចយឺតយ៉ាវ និងប្រឈមនឹងបញ្ហាផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែម

សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។ សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង
Open

Close