លោក ប៊ូ វឌ្ឍនា ៖ មិនគាំទ្រអោយមានទង្វើ រឺសកម្មភាពនៃការចូលតាំងទីលំនៅដោយអាណាធិបតេយ្យលើកម្មសិទ្ឋឯកជនរបស់អ្នកដទៃ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ លើកឡើងថា ៖ ក្នុងនាមអាជ្ញាធរសាធារណៈ មិនគាំទ្រអោយមានទង្វើ រឺសកម្មភាពនៃការចូលតាំងទីលំនៅដោយអាណាធិបតេយ្យលើកម្មសិទ្ឋឯកជនរបស់អ្នកដទៃ ហើយនៅពេលម្ចាស់កម្មសិទ្ឋនៃទីតាំងដី ធ្វើការរៀបចំអភិវឌ្ឍន៍លើទីតាំងដីរបស់គេ ត្រូវមានការទូទាត់សងសំណង រឺការដោះស្រាយតាមរូបភាពណាមួយ ដើម្បីជាថ្នូរនៃការចាកចេញនោះទេ។

នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ រូបនេះ បញ្ជាក់បន្ថែមថា យោងសំណើរបស់ម្ចាស់ដីមួយកន្លែង នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងយោងមតិដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្រុមការងារខេត្ត និងអាជ្ញាធរពាក់ព័ន្ឋ បានចុះណែនាំបងប្អូនប្រជាពលរដ្ឋ ១៣គ្រួសារ ដែលបានចូលតាំងទីលំនៅលើដីកម្មសិទ្ឋឯកជនរបស់គេ ឲធ្វើការរុះរើសំណង់ខ្ទម និងចាកចេញដោយស្ម័គ្រចិត្ត ជៀសវាសការប្រឈមផ្លូវច្បាប់ផ្សេងៗ។

សណ្តាប់ធ្នាប់សង្គម កើតឡើងពីការគោរពច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close