សប្បាយចិត្តដូចឃើញ ម៉ែ មកពីផ្សារ! ឯកឧត្តម អភិបាលខណ្ឌ យកចិត្តទុកដាក់ពីបញ្ហា សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងមូលដ្ឋាន ហើយ..!

ភ្នំពេញ៖ ពលរដ្ឋ សម្តែងការសាទរ និងសប្បាយចិត្តឥតឧបមា ក្រោយឃើញ លោកអភិបាលខណ្ឌ បានគិតពីសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងមូលដ្ឋាន ដែលកន្លងទៅហាក់មើលរំលង បញ្ហានេះ ជាពិសេស ផ្លូវ២៣០ ផ្លូវជុំវិញផ្សារនាគមាស ជុំវិញផ្សារដើមគរ និង ផ្លូវជុំវិញរបងពេទ្យកុមារជាតិជាដើម -ល-។

សូមជម្រាបថា នៅថ្ងៃទី ២៣ ខែ កុម្ភ: ឆ្នាំ ២០២៣ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំកំលាំងចុះរៀបចំសណ្តាប់ធ្នាប់និងចុះតាមមូលដ្ឋាន។

១. ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវ២៣០ផ្លូវ២៣១ផ្លូវ២៣៤ផ្លូវ២៣៩។
២.ចុះរៀបសណ្តាប់ធ្នាប់មហាវិថី នេរុហ៍(២១៥)មហាវិថី ព្រះមុនីរ៉េត(២១៧)
៣.សំរួលចរាចរណ៍ នៅផ្លូវ៥៩២កែង៣១៧ និងកែង៣១៥។
៤.ចុះសហការណ៍រៀបចំសណ្តាប់ធ្នាប់និងអនុវត្តន៍វិធានការណ៍រដ្ឋបាលលើអាជីវករនៅផ្លូវ១៥០ក្នុងសង្កាត់ទឹកល្អក់២។
៥.ចុះរៀបសណ្តាប់ធ្នាប់ផ្លូវលេខ៧៥៧និងផ្លូវ៦១៤ស្ទួន
ផ្សារ៧មករា។
៦.ល្បាតមូលដ្ឋានក្នុងភូមិសាស្ត្រខណ្ឌ។

អត្ថបទដែលជាប់ទាក់ទង
Open

Close