ខេត្តព្រះសីហនុ៖ កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ចោរកម្ម (លួចត្រង់ស្វរ័អគ្គីសនី ឯកជន) ។
លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២យប់រំលងអាធ្រាត ស្ថិតនៅផ្លូវតាមផ្លូវជាតិ៤ ក្បែរ អតីតស្នាក់ការគណបក្សហ៊្វុនសុិនបុិចសង្កាត់លេខ១ ក្រុងព្រះសីហនុ មានករណីលួច ត្រង់ស្វរ័អគ្គីសនី បង្កដោយជនសង្ស័យចំនួន02នាក់ (រត់គេចខ្លួន ម្នាក់) នាំគ្នាធ្វើសកម្មភាព លួចដោះបាឡុងត្រង់ស្វ័រដើម្បីយកស្ពាន់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅដល់ទីតាំងខាងលើ ឃើញមានសោរជាច្រើន នៅជិតត្រង់ស្វរ័ ដែលដោះទម្លាក់លើដីស្រាប់ ដែលជនសង្ស័យដោះទម្លាក់មកដី តាំងពីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៣ និងក្រោយការស្រាវជ្រាវ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ មៀន មន អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករផ្លូវថ្នល់ ស្នាក់នៅការដ្ឋានច្រកចូលផ្លូវល្បឿនលឿន សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ចំណែកជនសង្ស័យ ម្នាក់ទៀត ឈ្មោះ យុន ភេទ ប្រុស(កំពុងគេចខ្លួន)។
ករណីនេះ សមត្ថកិច្ចចាត់ការបន្តតាមផ្លូវច្បាប់៕