ភ្នំពេញ៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបញ្ជាក់អោយដឹងថា នៅរសៀលថ្ងៃទី២១ កុម្ភៈ២០២៣ វេលាម៉ោង ១៤ និង ៣០នាទី កំលាំងផ្នែកយុត្តិធម៍ នៃអធិការនគរបាលខណ្ឌដូនពេញ សហការប៉ុស្ត៍រដ្ឋបាលចតុមុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណី អំពើលួច (គ្រឿងអលង្ការដែលមានតម្លៃសរុបជាង ៤៦៥០ ដុល្លារ) ស្ថិតនៅចំណុច មុខផ្សារផេនសល់មាត់ទន្លេ ផ្លូវព្រះស៉ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ច ប្រាប់អោយដឹងថា ជនសង្ស័យ ឈ្មោះ សឿម ធារី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ ជាប ធី ភេទប្រុស អាយុ២៩ឆ្នាំ មុរខរប ដឹកអីវ៉ាន់ ស្នាក់នៅផ្ទះជួល ផ្លូវព្រះមុន្នវង្ស ភូមិ២ សង្កាតស្រះចក។
វត្ថុតាងដកហូតរួមមាន៖
លោហ:ធាតុពណ៍ទង់ដែង មានតម្លៃ ៤៦៥០ ដុល្លារ ចំនួន១ឈុត
ទូរសព្ទ័ដៃម៉ាកXaoml ពណ៍ខ្មៅ ចំនួន០១គ្រឿង
នាឡិកាដៃម៉ាក MICHAEL KORS ពណ៍មាស ចំនួន១គ្រឿង
ចំពោះជនសង្ស័យខាងលើ ធ្លាប់បានសកម្មភាពប្រព្រឹត្តលួច វត្ថុមានតម្លៃ ជាច្រើនលើក សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារ។
បច្ចប្បន្ន ជនសង្ស័យ ខាងលើ កំពុងបន្តនិតីវិធី តាមនិតិវិធីច្បាប់។