ខេត្តកំពង់ចាម ៖ មន្ត្រីអាវុធហត្ថ បញ្ជាក់អោយដឹងថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីទទួលព័ត៍មានពីប្រជាពលរដ្ឋថា មានករណី លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចដំណក់ទឹក ក្នុងចំការស្វាយចន្ទី ស្ថិតក្នុងភូមិហុងប្រមា ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាកំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើ បានចុះធ្វើការបង្រ្កាប នៅចំណុចភូមិឃុំខាងលើ។
ជាលទ្ធផលកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងដកហូតវត្ថុតាង មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់តាមនិតិវិធី ។



