ខេត្តកំពង់ចាម៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានទទួលព័ត៍មានពីប្រជាពលរដ្ឋថាមានករណី លេងល្បែងស៊ីសង ខុសច្បាប់ (បៀរភ្នាល់ ដាក់ប្រាក់) នៅចំណុចភូមិព្រែករំដេងកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាកំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះសូទិន បានចុះធ្វើការបង្រ្កាបនៅចំណុចភូមិឃុំខាងលើ។
ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់តាមនិតិវិធី។