លើកដំបូងទី១ នៅប្រទេសកម្ពុជា « ដាក់ថ្ម បេះដូង»

ភ្នំពេញ៖ មជ្ឈមណ្ឌលព្យាបាលបេះដូង និង មនុស្សចាស់ នៃមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់កាលពីថ្ងៃទី១៩ កុម្ភៈ ២០២៣ថា ៖ ជាករណី លើកដំបូងទី១ នៅប្រទេសកម្ពុជា យើង ដែលក្រុមការងារ វេជ្ជបណ្ឌិត ឯកទេសចង្វាក់បេះដូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការដាក់ ថ្មបេះដូងតូចបំផុតមិនមានខ្សែ ជាមួយបច្ចេកទេសទំនើបចុងក្រោយ (Micra leadless pacemaker) ដោយមិនមានការវះកាត់ ជាមួយនឹងលទ្ធផលជោគជ័យ និងគ្មានផលវិបាក។

*មជ្ឈមណ្ឌលជំងឺបេះដូង និងមនុស្សចាស់ សូមថ្លែងអំណរគុណ ដល់ក្រុមការងារវេជ្ជបណ្ឌិតចង្វាក់បេះដូងអាមេរិក Jeremiah Hope ដែលតែងតែចូលរួមសហការការងារលើផ្នែកចង្វាក់បេះដូង 🤝 🇰🇭🇺🇸

 

អត្ថបទដែលជាប់ទាក់ទង
Open

Close