ឆ្លងចរន្តអគ្គិសនី ឆាបឆេះ​ ផ្ទះជាន់ទី១ ខូចខាតសម្ភារៈប្រើប្រាស់ អស់ទាំងស្រុង នៅខណ្ឌច្បារអំពៅ!

ភ្នំពេញ ៖ សមត្ថកិច្ច បញ្ជាក់អោយដឹងថា មានករណីអគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ២២ និង០០នាទីយប់ ថ្ងៃច័ន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្ទះលេខ២៨A ផ្លូវ៣៦៩​ ក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះខាងលេីនេះ​ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ​ ក្នុងនោះបានបណ្តាលឲ្យឆាបឆេះ​ ជាន់ទី១ ព្រមទាំងខូចខាតសម្ភារៈប្រើប្រាស់អស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សមត្ថកិច្ច បន្តថា នៅវេលាម៉ោង​ ២៣និង០០​នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ ១៨ឡាន ស្មើរនឹង​ ៧២ម៉ែត្រគូប​ និងរថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២គ្រឿង មិនបានប្រើប្រាស់, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប, រថយន្តទីក្រុងកោះនរា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

 

អត្ថបទដែលជាប់ទាក់ទង
Open

Close