ហេតុអ្វី អាជ្ញាធរស្រុក មិនអើពើ ចុះទៅបង្ក្រាប? ខណៈ ក្រុមឈ្មួញដ៏មានឥទ្ធិពលកំពុងដាក់គ្រឿងចក្រលួចជីកកាយដី ក្បែរអាងទឹកទួលពន្រៃ
កណ្តាល៖ ក្រុមឈ្មួញដ៏មានឥទ្ធិពលកំពុងដាក់គ្រឿងចក្រលួចជីកកាយដីក្បែរអាងទឹកទួលពន្រៃ នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាលយ៉ាងអាណាធិបតេយ្យបំផុត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ៣០២៣នេះ ខណៈអាជ្ញាធរ ស្រុកមិនអើពើចុះទៅបង្ក្រាបនៅឡើយ។
នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានយើងទើបទទួលបាននៅថ្ងៃនេះ។
ប្រភពព័ត៌មានបានបន្តថា នៅថ្ងៃនេះមានក្រុមឈ្មួញមួយក្រុមពុំដឹងថាមកពីណាពីណី មានច្បាប់ឬគ្មានច្បាប់នោះទេ ស្រាប់តែស្ងាត់ៗដាក់គ្រឿងចក្រនិងរថយន្តដឹកដីជាច្រើនគ្រឿងមកជីកកាយយកអាចម៍លក់យ៉ាងគគ្រឹកគគ្រេងដោយគ្មានញញើតច្បាប់សូម្បីបន្តិច។
ប្រភពព័ត៌មានបានបន្តទៀតថា ពួកគាត់សង្ឃឹមថា លោក ជឺ គីមហៃ ដែលមានតំណែងជាអភិបាលស្រុកស្អាង ក្រោយពីទទួលបានព័ត៌មានហើយ នឹងដឹកនាំកម្លាំងចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលា។
តាមប្រភពច្បាស់ការណ៍មួយបានអះអាងថា ក្រុមឈ្មួញអាណាធិបតេយ្យទាំងនោះ ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ពោលគឺអាងខ្សែ អាងគ្នា អាងខ្នង អាងអំណាច ហើយលួចចុះធ្វើសកម្មភាពដោយគន្លើនច្បាប់របស់រដ្ឋអំណាចខេត្តកណ្ដាល៕