ខេត្តតាកែវ៖ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ដាក់ចេញដោយ ប្រមុខរាជរដ្ឋាភិបាល ក្នុងមូលដ្ឋានខេត្តតាកែវ ហាក់មិនទាន់មានប្រសិទ្ធភាព នៅឡើយ ព្រោះបទល្មើស លួច ឆក់ ប្លន់ បន្តកើតមានជាហូរហែរ។
ជាក់ស្តែង ជនសង្ស័យ ចេញឆក់ទាំងថ្ងៃ សូមបងប្អូនដែលជិះម៉ូតូ ប្រុងប្រយ័ត្នកាបូប ទូរស័ទ្ទទាំងអស់គ្នា ទីតាំងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ នៅម្តុំលោកតាម្លប់ ម៉ោង៤ រសៀល។
នេះបើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ly Meng ដែលបណ្ដាញសារព័ត៌មានយើង ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពព័ត៌មានបានឲ្យដឹងបន្តថា ពិតជាមានករណីឆក់មែន។ ប្រភពបន្តថា ដំបូងគាត់ត់និងប្អូនស្រីម្នាក់ទៀតបានជិះម៉ូតូម៉ាកសង់ C125 ពណ៌ខ្មៅ សេរី២០០៧ ចេញពីផ្សារ ពេលអ៊ុតសក់រួច បានជិះម៉ូតូតាមផ្លូវ រួចឈប់ទិញបាយឆា មិនដឹងថាក្រុមចោរ ជិះម៉ូតូតាមពួកគាត់ពីណាមកទេ។ ស្រាប់តែមកដល់កន្លែងកើតហេតុ បានធ្វើសកម្មភាពឆក់ខ្សែ.ក និងកាបូប មួយទំហឹងពីគាត់ តែសំណាងល្អខ្សែ.ក និងកាបូប មិនត្រូវបានក្រុមចោរ ឆក់យកបាននោះទេ នៅម្តុំលោកតាម្លប់សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ កាលពីវេលាម៉ោង៤ រសៀល ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៣។
ទាក់ទិនករណីខាងលើនេះ ជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ ដោយសារពួកគាត់អត់បានបាត់បង់ទ្រព្យសម្បត្តិ និងគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
TNN NEWS បន្តផ្សាយលម្អិតបន្ថែម បើការពន្យល់ពី អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់៕