ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោកជំទាវ បន្តសកម្មភាពមនុស្សធម៌មួយនេះ ជាក់ស្តែង កាលពីថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ម៉ោង ១៧ និង០០ នាទី ក្រុមការងារស្នងការដ្ឋាននគរបាលខេត្តកំពត បាននាំយកមឈូសលើកទី ២២២ អង្ករចំនួន ០១ បាវ ស្មើនឹង ៥០ គីឡូក្រាម ទឹកត្រី ០១ យួរ ទឹកបរិសុទ្ធ ០៥ យួរ និងថវិកា ១៨០.០០០ រៀល (មួយរយប៉ែតសិបពាន់រៀលគត់) ដែលជាសទ្ធាដ៏ជ្រះថ្លារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងលោកជំទាវ ដើម្បីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ទៅប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ សេង យេង ភេទស្រី អាយុ ៧៣ ឆ្នាំ នៅភូមិកូនត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ដែលទទួលមរណភាពនៅវេលាម៉ោង ១៥:០០ នាទី ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយរោគាពាធ ៕